អ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារដើរតួនាទីជាច្រើនក្នុងសេវាកម្ម និងផលិតផលម្ហូបអាហារ។

នេះជាមុខវិជ្ជាគ្រឹះទាំង ៥ នៃវិទ្យាសាស្ត្រអាហារ

1. មីក្រូជីវវិទ្យាអាហារ (Food Microbiology)
ការសិក្សាអំពីអតិសុខុមប្រាណដែលមានអន្តរកម្មជាមួយអាហារដូចជាបាក់តេរី ផ្សិត និងមេរោគ ជាផ្នែកសំខាន់ចំពោះសុវត្ថិភាព និងគុណភាពចំណីអាហារ។ អ្វីដែលអ្នកវិទ្យាសាស្រ្តអាហារកំពុងធ្វើ គឺការបង្កើត

បច្ចេកទេសទំនើបដើម្បីកំណត់អត្តសញ្ញាណ និងរារាំងការលូតលាស់របស់មីក្រូសារពាង្គកាយបង្កជំងឺ និងជាតិពុលដែលពួកវាផលិតក្នុងអាហារ។

 

2. វិស្វកម្ម និងកែច្នៃអាហារ (Food Engineering & Processing)
ជាការអនុវត្តបច្ចេកទេសលើចំណីអាហារដូចជា ការកែច្នៃ ការវេចខ្ចប់ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ វាជាគំនិតកែច្នៃដើម្បីប្រែក្លាយវត្ថុធាតុដើមសម្បូរបែបអោយទៅជាអាហារមានសុវត្ថិភាព និងអាចរក្សាទុកបានយូរ។

3. គីមីអាហារ (Food Chemistry)
ការយល់ដឹងអំពីជីវៈ-គីមីមានសារៈសំខាន់ណាស់ពីព្រោះវត្ថុធាតុដើមក្នុងអាហារភាគច្រើនជាសរីរាង្គមានជីវិត ។ជីវៈ-គីមីវិទ្យាជាចំណេះដឹងមូលដ្ឋានគ្រឹះនៅក្នុងវិទ្យាសាស្រ្ដចំណីអាហារ(ដូចជាផ្នែកគីមីសាស្រ្ដ ការប្រើប្រាស់សារធាតុបន្ថែម និងប្រតិកម្មគីមីនៅក្នុងអាហារ)ដែលយើងត្រូវយកមកអភិវឌ្ឍផលិតផល។

4. អាហារូបត្ថម្ភ (Nutritions)
បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់អ្នកបង្កើតផលិតផល គឺការផ្តល់អាហារមានរសជាតិ និងមានអាហារូបត្ថម្ភ។
ផលប៉ះពាល់នៃការកែច្នៃ គឺធ្វើអោយអាហារបាត់បង់នូវសារធាតុចិញ្ចឹម ដូច្នេះការរៀបចំទៅលើគុណភាពនៃអាហារូបត្ថម្ភជារឿងចាំបាច់ដើម្បីអោយអ្នកប្រើប្រាស់ទទួលបានអាហារដែលមានគុណភាព សុវតិ្ថភាព និងសុខភាពល្អ។

5. ការវិភាគញា្ញណឬរសជាតិអាហារ (Sensory Analysis)
វិទ្យាសាស្រ្តញ្ញាណជាមុខវិជ្ជាមួយដែលពិពណ៌នា និងវាយតម្លៃលើរសជាតិ វាយនភាព រូបរាង និងលក្ខណៈផ្សេងទៀតនៃអាហារ។ ការអនុវត្តការវាយតម្លៃតាមរយះញ្ញាណ(ញ្ញាណទាំង៥) មានសារៈសំខាន់សម្រាប់អ្នកបង្កើតផលិតផល ដើម្បីបង្កើនប្រសិទ្ធភាពផលិតផលដែលកំពុងអភិវឌ្ឍ និងត្រួតពិនិត្យគុណភាពនៃផលិតផលសម្រេច។ ការធ្វើតេស្តអ្នកប្រើប្រាស់ត្រូវបានប្រើដើម្បីវាយតម្លៃចំណូលចិត្ត និងការទទួលយកផលិតផល។